ថ្នាក់ដឹកនាំអ៊ីស្រាអែល បានច្រានចោលសំណើរ សម្រាប់កិច្ចព្រមព្រៀង ដែលពាក់ព័ន្ធ នឹងការដោះលែងចំណាប់ខ្មាំង។
ក្រុមហាម៉ាស តាមរយៈកាតា និងអ្នកសម្រុះសម្រួលអេហ្ស៊ីប បានផ្តល់ឱ្យអ៊ីស្រាអែល នូវសំណើថ្មីសម្រាប់កិច្ចព្រមព្រៀងដែលនឹងពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងជា ៣ ដំណាក់កាល។
ដំណាក់កាលនីមួយៗនឹងរួមបញ្ចូលការផ្អាកក្នុងការប្រយុទ្ធជាងមួយខែជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។
ទោះជាយ៉ាងណាក៏ដោយ តំណាងក្រុមហាម៉ាស់ បានទាមទារថា នៅដំណាក់កាលដំបូងនៃការអនុវត្តកិច្ចព្រមព្រៀង អ៊ីស្រាអែល ។
ចាប់ផ្តើមដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់ហ្គាហ្សាស្ទ្រីប ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងចំនួន៤០នាក់ ហើយការអនុវត្តដំណាក់កាលទីបីនៃកិច្ចព្រមព្រៀងដែលផ្តល់សម្រាប់ការដោះលែងអ្នកទោសសង្គ្រាមបង្កប់ន័យបញ្ចប់ជម្លោះ។
ទន្ទឹមនោះ អ៊ីស្រាអែល បានច្រានចោលសំណើទាំងនេះ ប៉ុន្តែមន្ត្រីអ៊ីស្រាអែលម្នាក់ និយាយថា ការផ្តល់ជូននេះបង្ហាញថា ក្រុមហាម៉ាស់ ឥឡូវនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាលើកិច្ចព្រមព្រៀងចំណាប់ខ្មាំងថ្មីមួយ ទោះបីជាការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សានៅតែបន្តក៏ដោយ៕