Update៖ ជាងហាចនិងប្រពន្ធ ចូលបំភ្លឺនៅតុលាការខេត្តកំពង់ចាម ពាក់ព័ន្ធការប្ដឹងផ្ដល់ជាមួយ ផែង វណ្ណៈ!

(កំពង់ចាម)៖ បន្ទាប់ពីដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺចំនួន១លើក ឥឡូវៈនៅថ្ងៃទី០៣.០១.២០២៤ លោក អ៊ឹម ហាច រួមនិងប្រពន្ធ បានចូលបំភ្លឺ នៅចំពោះមុខស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយមិនលើកពេលទៀតឡើយ..!។
-នេះបើយោងតាម ការបញ្ជាក់ពីបងប្អូនអ្នកសារព័ត៌មាន…..! ។

សូមជម្រាបថាៈ លោក អ៊ឹម ហាច (ហៅជាងហាចជាងហួយ)ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បានប្ដឹងបុគ្គល ផែង វណ្ណៈ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជាចាងហ្វាងសារព័ត៌មាន PVN NEWS ។ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី១៧.១១.២០២៣ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ គំរាមកំហែងថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមប្រឆាំងនឹងបុគ្គល រំលោភលើលំនៅឋាន និងគំរាមកំហែងថា នឹងសម្លាប់»។

ជាមួយគ្នានោះនៅថ្ងៃដដែលបុគ្គល ផែង វណ្ណៈ ក៏បានប្ដឹងលោក អ៊ឹម ហាច ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ គំរាមកំហែង និងសំឡុតកុំឱ្យដាក់ពាក្យបណ្ដឹង»ចូលអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ផងដែរ។

មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ ថែមទាំងបានប្ដឹងឈ្មោះ ខេង សុខជា ភេទស្រីអាយុ៣៦ឆ្នាំ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវជាប្រពន្ធរបស់លោក អ៊ឹម ហាច ចូលអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»ទៀតផង។

បើតាមលោក អ៊ឹម ហាច ការចូលបំភ្លឺពេលនេះ គឺក្នុងនាមរូបលោកជាដើមបណ្ដឹង ហើយប្រពន្ធរបស់លោក ចូលបំភ្លឺតាមបណ្ដឹងរបស់បុគ្គល ផែង វណ្ណៈ។

ដោយឡែកសំណុំរឿងដែលបុគ្គល ផែង វណ្ណៈ ប្ដឹងលោក អ៊ឹម ហាច គឺស្ថាប័នអយ្យការ ពុំទាន់កោះហៅលោក អ៊ឹម ហាច ឱ្យចូលបំភ្លឺនៅឡើយទេ..!។

-ទាក់ទិនការប្ដឹងទៅប្ដឹងមក គ្មានឈប់ឈរនេះដែរ!
មជ្ឈដ្ឋានអ្នកច្បាប់រួមនិងអ្នកសារព័ត៌មានរាប់សិបនាក់ បានលើកឡើងដូចៗគ្នាថា«លោក អ៊ឹម ហាច គ្រាន់តែជេរ ទៅលើបុគ្គល ផែង វណ្ណៈ ដូចដែរ ផែង វណ្ណៈ ជេរអ្នកសារព័ត៌មានទូទាំងប្រទេសប៉ុណ្ណោះ»។

ជាក់ស្ដែងលោក អ៊ឹម ហាច ពុំបានញុះញង់ ឬគំរាមកំហែង ចំឈ្មោះបុគ្គល ផែង វណ្ណៈ នោះឡើយ!។
ហេតុនេះមជ្ឈដ្ឋានអ្នកច្បាប់-រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស សូមស្នើដល់ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម។
មេត្តាស៊ើបអង្កេតស្រាវជ្រាវ និងវិនិច្ឆ័យ ដើម្បីផ្ដល់យុត្តិធម៌ ដល់លោក អ៊ឹម ហាច រួមនិងប្រពន្ធ ក៏ដូចជាអ្នកសារព័ត៌មាននានា ដែលបានរងបណ្ដឹងពីបុគ្គល ផែង វណ្ណៈ ជាបន្តបន្ទាប់!។

-ព្រោះថា ដើមចមដែលនាំឱ្យកើតរឿងប្ដឹងផ្ដល់គ្នាបែបនេះ មូលហេតុមកពីបុគ្គល ផែង វណ្ណៈ ជេរប្រមាថ មាក់ងាយមកលើបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ម្ដងហើយម្ដងទៀត..!។
ជាហេតុនាំឱ្យ បងប្អូនអ្នកសារព័ត៌មានទ្រាំមិនបាន មានប្រតិកម្មខ្លាំងក្លា ឆ្លើយតបវិញយ៉ាងផុសផុល…!។

ក្នុងនោះក៏មានលោក ប៉ូ ចាន់នី(ហៅស្អែកស្លាប់ ស្អែកស្លាប់)និងលោក ព្រំ សាន បានបង្ហោះរិៈគន់វាយបកទៅលើបុគ្គល ផែង វណ្ណៈ វិញផងដែរ..!។
ប៉ុន្តែត្រូវបុគ្គល ផែង វណ្ណៈ ថតទុកនិងប្រមូលឯកសារភស្តុតាង រួចប្ដឹងទៅអយ្យការអមសាលាដំបូង ខេត្តកណ្ដាលនិងរាជធានីភ្នំពេញ។
ស្របពេលដែល អ្នកកាសែតមួយចំនួនទៀត ក៏រងនូវបណ្ដឹងពីបុគ្គល ផែង វណ្ណៈ ជាហូរហែ…!។

ជុំវិញជម្លោះក្ដីកាំ រវាងអ្នកកាសែតនិងអ្នកកាសែតដូចគ្នានេះដែរ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានReply គណនីTelegram លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន» ដោយនិយាយប្រមាថថាៈ ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ចាស់របស់ចោរបំផ្លាញធម្មជាតិ។

លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាន់ ថន រួមនិងអ្នកសារព័ត៌មាន មួយចំនួនទៀត បានទៅចុះផ្សាយតាមការបកស្រាយរបស់គូភាគីទំនាស់..!។
បែរជាបុគ្គល ផែង វណ្ណៈ ប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News មកជេរប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។

បន្ទាប់មកទៀត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News។
ដោយនិយាយប្រមាថតិះដៀលថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប។
តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ ព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត និងចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង ។

បន្ថែមពីនេះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានប្រើហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះភ្ជាប់រូបលោក ចាន់ ថន ដោយសរសេរបញ្ជាក់ថា នេះគឺជាពួកអាកាសែត”រហេមរហាម”ពួកអាកាសែតខ្ចប់មមីសមាន់ថែមទៀត។

មិនតែប៉ុណ្ណោះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានធ្វើការប្រមាថ និងគំរាម ដោយមានបញ្ជាមកលើលោក ចាន់ ថន ថែមទៀត..!។

ក្រោយរងការប្រមាថដដែលៗបែបនេះនៅថ្ងៃទី២៧.០៩.២០២៣ អ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ និងពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍ នៅក្រសួងព័ត៌មាន។

ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន PVN NEWS ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង!។
ដើម្បីកុំឱ្យបុគ្គល ជាចាងហ្វាងសារព័ត៌មានម្នាក់នេះ ធ្វើការជេរប្រមាថមាក់ងាយ មកលើបងប្អូនអ្នកសារព័ត៌មានដដែលៗតទៅទៀត ដោយជ្រកក្រោមអាជ្ញាប័ណ្ណសារព័ត៌មាន!។

ប៉ុន្តែពេលនោះបុគ្គល ផែង វណ្ណៈ បានចេញលិខិតសូមទោស ដើម្បីបញ្ចប់រឿងប្ដឹងផ្ដល់ នៅក្រសួងព័ត៌មាន។

ក្រោយចេញលិខិតសូមទោសហើយបុគ្គល ផែង វណ្ណៈ នៅតែបន្តជេរប្រមាថ បរិហារកេរ្តិ៍ ចោទប្រកាន់ មកលើបងប្អូនអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៀតដដែលៗ!។

ជាក់ស្ដែងៈ អ្នកកាសែតចុះយកព័ត៌មាន ហើយមានទំនាស់.បែរជាបុគ្គល ផែង វណ្ណៈ ចោទថា”ពួកគាត់ទៅជំរិតទារលុយពីគេ”។
ការចោទប្រកាន់បែបនេះ ជាមូលហេតុ បណ្ដាលឱ្យជេរគ្នាផ្អើល ពេញបណ្ដាញសង្គម ប្ដឹងទៅប្ដឹងមក នៅតុលាការខេត្តកំពង់ចាម រវាងបុគ្គល ផែង វណ្ណៈ និងជាងហាច រួមនិងប្រពន្ធ.!។

លើសជាងនេះទៀត នៅថ្ងៃទី១៩.១១.២០២៣ បុគ្គល ផែង វណ្ណៈ បានបន្តជេរប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មានទៀតថា«ពួកអាថោកទាបអស់នេះវាចង់ល្បី វាតោងកន្ទុយរបស់ ផែង វណ្ណៈ ដើម្បីឱ្យផេកពួកវាបានល្បីប៉ុណ្ណោះ វាធ្វើកាសែត រកតែបាយស៊ី មិនចង់បានផង»។

ការជេរប្រមាថពីសំណាក់ ផែង វណ្ណៈ មកលើបងប្អូនអ្នកសារព័ត៌មានដដែលៗ មិនចប់មិនហើយបែបនេះ!។
មជ្ឈដ្ឋានខាងក្រៅ រួមនិងបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ទាមទារឱ្យឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់វិធានការលើបុគ្គល ផែង វណ្ណៈ កុំមានការលើកលែងឱ្យសោះ ស្របពេលដែល ផេង វណ្ណៈ ជាប់ក្ដីក្ដាំជាច្រើននៅតុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *