ក្រុមអ្នកតវ៉ារាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅរដ្ឋធានីប្រទេសថៃ នៅថ្ងៃសៅរ៍ទី២៨នេះ ។
ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផែថងឋាន ស៊ីណាវ៉ាត (Paetongtarn Shinawatra) ចុះចេញពីតំណែង។
លោកស្រី Paetongtarn ប្រឈមនឹងការមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះការដោះស្រាយជម្លោះព្រំដែនថ្មីៗនេះ។
ដែលទាក់ទងនឹងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធកាលពីថ្ងៃទី២៨ ខែឧសភា។
ក្រុមបាតុករ បានកាន់ទង់ជាតិ និងសញ្ញាសម្គាល់ ខណៈពួកគេបានកាន់កាប់ផ្នែកមួយចំនួននៃផ្លូវនៅជុំវិញវិមានជ័យជម្នះ នៅកណ្តាលទីក្រុងបាងកក។
ឆាកដ៏ធំមួយត្រូវបានបង្កើតឡើងនៅវិមានជម្នះ ដែលអ្នកចូលរួមអង្គុយស្តាប់វាគ្មិនដែលនិយាយថា ពួកគេប្រមូលផ្តុំគ្នាដើម្បីបង្ហាញពីក្តីស្រឡាញ់ប្រទេសបន្ទាប់ពីជម្លោះព្រំដែនកាន់តែតានតឹង។
អ្នកលេចធ្លោជាច្រើននាក់ នៅក្នុងការតវ៉ា គឺជាមុខដែលគេធ្លាប់ស្គាល់នៃក្រុមដែលគេស្គាល់ថា ជាក្រុមអាវលឿង ដែលពណ៌សម្លៀកបំពាក់បង្ហាញពីភាពស្មោះត្រង់ចំពោះរាជានិយមថៃ៕