Update៖ លោកElon Musk ប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយនៅអាមេរិក!

កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា លោក Elon Musk ដែលជាអតីតសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិកអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកបានសម្រេចចិត្តបង្កើតគណបក្សនយោបាយថ្មីមួយ នៅអាមេរិក។
ប្រភពពីសារព័ត៌មាន AFP។

លោក Musk ដែលជាមហាសេដ្ឋីមានជាងគេលើពិភពលោក និងជាម្ចាស់ជំនួយនយោបាយធំបំផុតរបស់លោក ត្រាំ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២៤ បានបែកបាក់សម្ព័ន្ធភាពជាមួយលោកត្រាំ។

លោក Musk បានទាស់សម្តីជាមួយលោក ត្រាំ ជាខ្លាំង ជុំវិញផែនការចំណាយក្នុងស្រុកដ៏ធំមួយរបស់លោកត្រាំ ដោយលោក Musk អះអាងថា វានឹងធ្វើឱ្យបំណុលជាតិអាមេរិកកើនឡើងកាន់តែខ្ពស់ខ្លាំង ហើយលោកបានប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាងដើម្បីយកឈ្នះលើសមាជិកសភាអាមេរិកទាំងឡាយ ដែលបានបោះឆ្នោតគាំទ្រផែនការនោះ។ លោក Elon Musk បាននិយាយថា ការបង្កើតគណបក្ស America Party គឺដើម្បីផ្តល់សេរីភាពត្រឡប់ទៅឱ្យប្រជាជនអាមេរិកវិញ ក្រោយនយោបាយរបស់ប្រទេសនេះ ត្រូវបានគ្របដណ្តប់ដោយគណបក្សធំៗតែ២ គឺបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ អស់រយៈពេលប្រមាណ២ទសវត្សរ៍មកហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *