Update៖ បាក់អគារនៅទីក្រុងKarachiនៃប្រទេសប៉ាគីស្ថាន បណ្តាលឲ្យចំនួនអ្នកស្លាប់កើនដល់២៧នាក់! 

កាលពីថ្ងៃអាទិត្យ(ទី៦ខែកក្កដា) ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការដួលរលំនៃអគារនៅក្នុងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់27 នាក់។
ប្រភពពីសារព័ត៌មានAnadolu Agency។

មនុស្សរាប់សិបនាក់បានជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីអគារកម្ពស់ប្រាំជាន់បានដួលរលំនៅក្នុងទីប្រជុំជន Lyari។
វេជ្ជបណ្ឌិត Summaiya Syed គ្រូពេទ្យវះកាត់ប៉ូលិសក្រុង Karachi បានប្រាប់ Anadolu ថា ក្រុមអ្នកជួយសង្គ្រោះបានយកសាកសពមួយផ្សេងទៀតពីគំនរបាក់បែកកាលពីថ្ងៃអាទិត្យដែលបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ 27 នាក់ ខណៈដែលអ្នករបួស 2 នាក់ ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *