ក្រុមអាជីវករថៃ នៅតែទទូចសុំឱ្យយោធាថៃ បើកច្រកទ្វារព្រំដែនឡើងវិញ!

(ភ្នំពេញ)៖ ថ្លែងក្នុងពេលផ្ទុះការតវ៉ា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ក្រុមអាជីវករថៃ នៅតែទទូចសុំឱ្យយោធាថៃ បើកច្រកទ្វារព្រំដែនឡើងវិញ។
-ក្រុមអាជីវករថៃ លើកឡើងយ៉ាងដូច្នេះថា យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ។

តើអ្នកយល់ពីពួកយើងខ្លះទេ? ហេតុការណ៍ដែលកើតឡើងនៅកន្លែងណា ហេតុអ្វីមិនកែបញ្ហាឲ្យត្រូវកន្លែងនោះទៅ

ពួកយើងលក់ដូរជាមួយប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយបើទុកឱ្យនៅបែបនេះវានឹងខូចខាត ហើយបែកបាក់គ្នាបែបណាទៀត?៕

Leave a Reply

Your email address will not be published. Required fields are marked *