Update៖ គ្មានជនរងគ្រោះប្ដឹងនោះទេ ប៉ុន្តែលោកអភិបាលស្រុកឱរ៉ាល់ បញ្ជាឱ្យចាប់វាយខ្នោះអ្នកកាសែតទាំងកណ្ដាលអធ្រាត្រ!

(កំពង់ស្ពឺ)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ”ដើមរាំង”នៅព្រឹកទី១២.០៧.២០២៥លោក សម សាក់ ស្នងការរងខេត្តកំពង់ស្ពឺ ទទួលផែនការងារព្រហ្មទណ្ឌ.បានលើកឡើងថា ការចាប់ខ្លួនអ្នកកាសែតចំនួន២នាក់ នៅស្រុកឱរ៉ាល់ គឺគ្មានជនរងគ្រោះជាដើមបណ្ដឹងនោះទេ!។

បើតាមលោកស្នងការរង ការចាប់ខ្លួននេះ គឺយោងតាមការបង្គាប់បញ្ជាផ្ទាល់ពីលោកអភិបាលស្រុកឱរ៉ាល់! ហើយអភិបាលស្រុក យោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយដែលថា”អ្នកកាសែត មកដាក់កុងត្រូលជជុះ ដើម្បីជំរិតទារលុយពីអ្នកដឹកអុស”។

-ចំពោះសំណួរថា តើអ្នកកាសែតដែលត្រូវឃាត់ខ្លួន បានដាក់កុងត្រូលជជុះជាក់ស្ដែង ឬពួកគាត់ដេក?..។
-ត្រង់ចំណុចនេះលោក សម សាក់ បកស្រាយថា ពួកគាត់ទទួលលុយពីគេ.!។
-ចំពោះសំណួរថា តើអ្នកកាសែតបានទារលុយ ពីឈ្មួញឈើដែរឬទេ..?។
-លោក សម សាក់ ឆ្លើយថា ទោះទារឬមិនទារ ឱ្យតែទទួលលុយ គឺខុសច្បាប់ដូចគ្នា!។

-ចំពោះសំណួរថា តើអ្នកកាសែត បានដេញឡានឈើ ដើម្បីទារលុយដែរឬទេ..?។
-លោក សម សាក់ បំភ្លឺថា ខ្ញុំមិនដឹងទេ គ្រាន់តែក្នុងចំលើយ គឺបានទទួលលុយ និងមានដែក ដែលអាចបោះឱ្យធ្លាយកង់ឡាន!។សូមជម្រាបថា ការឃាត់ខ្លួនអ្នកកាសែតនេះ បានធ្វើឡើងនៅចំណុចផ្លូវគ្រួសក្រហម​ កំណាត់ផ្លូវជាតិ​លេខ៤៤​ ស្ថិតក្នុងភូមិ​ក្រាំង​ពង្រ​ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តាមការបញ្ជាពីគណៈបញ្ជាការឯកភាពស្រុកឱរ៉ាល់!។

អ្នកកាសែតដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ​ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង អ្នកសារព័ត៌មាន(បាសិទ្ធធីវី)។
ក្នុងនោះសមត្ថកិច្ច៖ ដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110​ ពូថៅចំនួន០១ដេីម​ ដែកចំរ៉ុងចំនួន១០គ្រាប់ ទូរស័ព្ទ​ម៉ាក​ Iphone ចំនួន​ ០២គ្រឿង កាតសម្គាល់អ្នកសារពត៌មានចំនួន​ ០២សន្លឹក អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរចំនួន​ ០១សន្លឹក​ ប័ណ្ណបើកបរ​ចំនួន០១សន្លឹក ប័ណ្ណសម្គាល់រថយន្ត ចំនួន១សន្លឹក​ លុយខ្មែរចំនួន​១លានរៀល​ ។

២-ឈ្មោះ​ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាព(ស្លឹករឹត)។​
ក្នុងនោះសមត្ថកិច្ច៖ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ​ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441
-ទូរស័ព្ទ​ចំនួន​ ០២គ្រឿង​ (ម៉ាក​ Iphone ០១គ្រឿង​ ម៉ាក​ តិចណូ​ ០១គ្រឿង​)
-លុយខ្មែរចំនួន​៤០ម៉ឺនរៀល
-អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរចំនួន​ ០១សន្លឹក
-កាតសម្គាល់អ្នកសារពត៌មាន​ចំនួន​ ០១សន្លឹក
-ជំពាមកៅស៊ូចំនួន​ ០១
-ចិញ្ជៀនដាំត្បូងចំនួន០១វង់​ ។
បច្ចុប្បន្នៈ អ្នកកាសែតទាំង២នាក់ខាងលើ ស្ថិតក្រោមការឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបញ្ជូនទៅកាន់តុលាការ!។

ទាក់ទិនរឿងនេះ ចាងហ្វាងសារព័ត៌មាន(បាសិទ្ធធីវី)បានអះអាងប្រាប់”ដើមរាំង”ថា សហការីខ្លួនពុំបានដាក់កុងត្រូលជជុះ ដូចការចោទប្រកាន់នោះឡើយ។
ពោលគឺ ពួកគាត់ដេកសំរាក ចាំប្រមាញ់បទល្មើសព្រៃឈើ ដែលតែងតែដឹកចេញ”ពីតំបន់ជួរភ្នំក្រវ៉ាញ.ជាប់ព្រំប្រទល់ខេត្តកោះកុង.កំពង់ស្ពឺ.ពោធិ៍សាត់ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់”។
និយាយជារួមផ្លូវ១ខ្សែនោះ ជាច្រកនិងជាបំពង់.ក.ដ៏សំខាន់ដែលត្រូវដឹកជញ្ជូនឈើចេញជាប្រចាំ ហើយនរណា ក៏អាចសំរាកនិងដេកលើ រោងនោះបានដែរ ព្រោះជាកន្លែងសុវត្ថិភាព សម្រាប់អ្នកដំណើរ..!។

លោក ចាងហ្វាងបន្តថា អ្នកកាសែតទាំង២នាក់នោះ ពុំបានស្ទាក់.ឬដេញចាប់រថយន្តដឹកឈើ ដើម្បីជំរិតទារប្រាក់អ្វីឡើយ ជាក់ស្តែងពួកគាត់ ដេកចាំប្រមាញ់បទល្មើសព្រៃឈើ តែប៉ុណ្ណោះ!!។

មិនគួរណាអាជ្ញាធរស្រុកឱរ៉ាល់ បញ្ជាឱ្យកងកម្លាំងមកដាស់ពួកគាត់ ឱ្យភ្ញាក់ពីដំណេក ដែលកំពុងសម្រាន្តលង់លក់នៅម៉ោង១រំលងអធ្រាត្រ រួចចាប់វាយខ្នោះ ដោយចោទថា ដាក់កុងត្រូលជជុះដើម្បីជំរិតទារលុយ អញ្ចឹងសោះ.!!។

-តាមរយៈសារព័ត៌មាន”ដើមរាំង”ចាងហ្វាង(បាសិទ្ធធីវី)សុំស្នើយ៉ាងទទូចដល់ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ.ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ មេត្តាដោះលែងអ្នកកាសែតទាំង២នាក់ខាងលើវិញ ដោយក្ដីអនុគ្រោះ!។

-ជុំវិញរឿងនេះ នៅយប់ទី១១.០៧.២០២៥”ដើមរាំង”បានព្យាយាមសុំការបំភ្លឺពីលោក ប៊ុត ប៊ុនធឿន អធិការស្រុកឱរ៉ាល់ដោយលោកថ្លែងយ៉ាងខ្លីថា សំណុំរឿងបានបញ្ជូនដល់ខេត្តហើយ.ផុតស្រុកហើយ ហេតុនេះ មិនអាចបកស្រាយបំភ្លឺបានទេ។
-រីឯលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ទូរស័ព្ទចូលហើយ លោកមិនទទួល!។

-ចំពោះលោក សម សាក់ ស្នងការរងខេត្តកំពង់ស្ពឺគឺបានលើកឡើងដូចខាងលើ..!។

ពាក់ព័ន្ធការចាប់ខ្លួន អ្នកកាសែត២នាក់នេះដែរ មហាជនទូទៅជាពិសេស បងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស.កំពុងផ្ទុះការរិៈគន់.សម្ដែងការសោកស្ដាយ.រន្ធត់ចិត្ត និងខកចិត្តជាខ្លាំង ទៅលើសមត្ថកិច្ចស្រុកឱរ៉ាល់…!!។
ដោយថា អ្នកកាសែតគ្រាន់តែ ចុះយកព័ត៌មាន ចាំប្រមាញ់បទល្មើសព្រៃឈើសោះហ្នឹង! បែរជាក្លាយជាឆ្អឹងទទឹង.ក.របស់គេ!។
រហូតត្រូវចាប់ខ្លួន ទាំងដែលកំពុងសម្រាន្តលង់លក់ពេលរាត្រី និងពុំបានដាក់បារ៉ាស់ ដេញស្ទាក់ចាប់ឃាត់បទល្មើសព្រៃឈើ ដើម្បីជំរិតយកលុយសោះឡើយ!។

-កត្តាទាំងនេះហើយ ទើបបងប្អូនអ្នកសារព័ត៌មានរាប់សិបនាក់! មានការតក់ស្លត់ចិត្ត និងសោកស្ដាយជាពន់ពេក ដោយចោទជាសំណួរថា៖ អ្នកកាសែតចាំប្រមាញ់បទល្មើសត្រូវគេចាប់.ចុះហេតុអ្វីបានជា មិនចាប់ខ្លួនពួកប្រព្រឹត្តបទល្មើសព្រៃឈើ ដែរទៅ.??៕

Leave a Reply

Your email address will not be published. Required fields are marked *