Update៖ ព្រឹទ្ធសភាអាមេរិក គាំទ្រចំពោះការដាក់ទណ្ឌកម្មលេីរុស្ស៊ី!

នៅសប្តាហ៍នេះ សំណេីដាក់ទណ្ឌកម្មលេីរុស្ស៊ី កំពុងទទួលបានការគាំទ្រពីព្រឹទ្ធសភាអាមេរិក ប៉ុន្តែនៅខ្វះការជំរុញពីប្រធានាធិបតីអាមេរិក ដើម្បីឈានទៅរកការសម្រេចចុងក្រោយ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ ២០២៥។

មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ លោក John Thune បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រឹទ្ធសភាអាចបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់នៅក្នុងខែនេះ។ ចំណែកលោក Mike Johnson សមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ ក៏បានសម្តែងសុទិដ្ឋិនិយមស្រដៀងគ្នានេះដែរ ខណៈសមាជិកព្រឹទ្ធសភាផ្សេងទៀតនៃបក្សសាធារណរដ្ឋ លោក Lindsey Graham និងរដ្ឋមន្រ្តីការបរទេស លោក Marco Rubio បានប្រាប់អ្នកការទូតជាលក្ខណៈឯកជនថា សេចក្តីព្រាងច្បាប់នេះ នឹងដំណេីរការទៅមុខ។
អ្នកគាំទ្រអ៊ុយក្រែននៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវកំពុងរង់ចាំយ៉ាងអន្ទះសារនូវអ្វីដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ និយាយថានឹងក្លាយជាសេចក្តីថ្លែងការណ៍ដ៏សំខាន់ចំពោះរុស្ស៊ីនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *