Update៖ មន្ទីរបញ្ចកោណ ស្នើឲ្យជប៉ុននិងអូស្រ្តាលីបង្ហាញតួនាទីរបស់ខ្លួន ជុំវិញបញ្ហាកោះតៃវ៉ាន់!

កាលពីថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ ២០២៥ សារព័ត៌មានFinancial Times បានរាយការណ៍ថា មន្ទីរបញ្ចកោណកំពុងជំរុញឱ្យជប៉ុន និងអូស្ត្រាលីបង្ហាញតួនាទីរបស់ខ្លួន ក្នុងករណីដែលអាមេរិក និងចិនធ្វេីសង្រ្គាម ជុំវិញសំណុំរឿងកោះតៃវ៉ាន់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍។

ការសែតFinancial Times បាននិយាយថាលោក Elbridge Colby អនុរដ្ឋមន្រ្តីការពារជាតិអាមេរិក បានជំរុញអំពីបញ្ហានេះអំឡុងកិច្ចពិភាក្សានាពេលថ្មីៗ ជាមួយមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។ មានការស្នេីទៅកាន់ទីក្រុងតូក្យូ និងទីក្រុងកង់បេរ៉ាអំពីការយាមកាម ដោយសារអាមេរិកមិនផ្តល់ការធានាលើការត្រួតពិនិត្យដោយទទេៗ ដើម្បីការពារតៃវ៉ាន់ឡេីយ៕

Leave a Reply

Your email address will not be published. Required fields are marked *