Update៖ នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ុយក្រែន គឺលោកស្រី Yulia Svyrydenko!

រដ្ឋសភាអ៊ុយក្រែន បានអនុម័តតែងតាំងលោកស្រី Yulia Svyrydenko ជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ុយក្រែន ក្នុងបំណងធ្វើឱ្យការគ្រប់គ្រងអំឡុងសម័យសង្គ្រាមកាន់តែសកម្ម។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា។

សូមបញ្ជាក់ថា៖ លោកស្រី Yulia Svyrydenko អាយុ ៣៩ឆ្នាំ បានក្លាយជានាយករដ្ឋមន្រ្តីអ៊ុយក្រែន តាមសំណើដោយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាមួយនិងការជំរុញផលិតកម្មអាវុធក្នុងស្រុក និងការស្តារសេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើប្រាក់កម្ចី។
លោកហ្សេលេនស្គី រំពឹងថារដ្ឋាភិបាលថ្មីនឹងរួមចំណែក បង្កើនការផលិតអាវុធក្នុងស្រុកសម្រាប់សមរភូមិអ៊ុយក្រែន ដល់៥០%ក្នុងរយៈពេល ៦ខែ៕

Leave a Reply

Your email address will not be published. Required fields are marked *