ករណីក្រុមអ្នករត់កង់បីឥណ្ឌា កាប់គ្នាដណ្ដើមម៉ូយ នៅក្រុងប៉ោយប៉ែត សមត្ថកិច្ចឃាត់ខ្លួន៥នាក់!

(បន្ទាយមានជ័យ)៖ ករណីអ្នករត់កង់៣ឥណ្ឌា កាប់ចាក់គ្នាដណ្តើមម៉ូយ នៅក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឃាត់ខ្លួន០៥នាក់ កាលពីថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០២៤​។

លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនរងគ្រោះចំនួន០៤នាក់​៖
១-ឈ្មោះ​ វ៉ាន់ គឹមអៀង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​២-ឈ្មោះ​ គឹម រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​
៣-ឈ្មោះ​ មួន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤-ឈ្មោះ​ ផាន សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែកជនសង្ស័យទាំង៥នាក់ដែលសមត្ថកិច្ចចាប់ខ្លួនទី៖
១-ឈ្មោះ​ លី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ។​
២-ឈ្មោះ​ សោ ភារិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។​
៣-ឈ្មោះ​ សោ ភារៈ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។​
៤.ឈ្មោះ​ សោ ភាឧឭឱរ៉ូន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។​
៥.ឈ្មោះ​ សោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។
ទាំង៥នាក់ មានមុខរបររត់ម៉ូតូកង់បី ហើយស្គាល់រាប់អានគ្នាជាញាតិជិតខាង ហើយរស់នៅភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល កក្រុងប៉ោយប៉ែខេត្តបន្ទាយមានជ័យ ជាមួយគ្នា ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន​៖ ១-កាំបិតកែច្នៃ ប្រវែង៦០សង់ទីម៉ែត្រ ចំនួន០១ដើម។
២-ដំបងទីបដែក ប្រវែង៧០សង់ទីម៉ែត្រ ចំនួន០១ដើម។
៣-ម៉ូតូកង់ចំនួន៤គ្រឿង។
៤-រថយន្តម៉ាក LEXUS ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ 2U-8866 ចំនួន០១គ្រឿង។
៥-ទូរសព្ទម៉ាកអាយហ្វូន១៣ ប្រមិច ពណ៌ខ្មៅ ចំនួន០១គ្រឿង។
៦-ទូរសព្ទម៉ាក Infinix ពណ៌ស ចំនួន០១គ្រឿង។
៧-ទូរសព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង។
៨-ទូរសព្ទម៉ាកអាយហ្វូន៦ ពណ៌ខ្មៅ ចំនួន០១គ្រឿង។

សូមរំលឹកថា អំពើហិង្សារនេះ បានកើតឡើង កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នាឱកាសឆ្លងចូលឆ្នាំថ្មី ឆ្នាំសាកល នៅចំណុចសាំបុរី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

បើតាមជនរងគ្រោះឈ្មោះ​ ផាន សុខហេង​ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់​ បានរៀបរាប់ថា​ កាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
ប្អូនប្រុសរបស់ខ្លួនឈ្មោះ​ ផាន សុខជា បានទូរស័ព្ទមកប្រាប់រូបខ្លួនថា មានក្រុមរត់កង់បីថ្មីមានគ្នាប្រហែល០៤នាក់ បានមករត់នៅបេនរបស់គេ ។
លឺដូចនោះ ខ្លួនបានហៅទៅឪពុករបស់ខ្លួនឱ្យមកមើលព្រោះគាត់ជាចាស់ទុំ ។
ហើយឪពុកនិងរូបខ្លួន បានទៅដល់បេនរត់កង់បីរបស់ប្អូនប្រុស និងឃើញមានគ្នីគ្នាប្អូននៅជាមួយគ្នាដែរ និងបានប្រាប់ទៅក្រុមរត់កង់បីថ្មីនោះថា មិនឱ្យរត់នៅទីនោះទេ ព្រោះជាកន្លែងដែលក្រុមរត់ម៉ូតូចាស់បានចងក្រង និងចែកវេនគ្នារត់រួចហើយ ។

ប៉ុន្តែក្រុមអ្នករត់កង់បីថ្មីនោះ មិនព្រមស្តាប់ ហើយនាំគ្នាទូរស័ព្ទហៅ មេរបស់ខ្លួនឈ្មោះ​ ពៅ មកជួយដោះស្រាយ ។
រហូតដល់ម៉ោង២២និង០០នាទី ឈ្មោះពៅ បានមកដល់និងបាននិយាយថា អាណាកាងនៅទីនេះ ចាប់វាយខ្ចោះ អញមេនៅទីនេះ ។
ស្រាប់តែពេលនោះ ពួកគេនាំគ្នាព្រួតវាយមកលើរូបខ្លួន និងប្អូន ហេីយពួកខ្លួនបានវាយតបទៅវិញដេីម្បីការពារខ្លួន​ដែរ។

តែភាគីបង្កមានគ្នាច្រើនជាង ហើយមានកាំបិតនិងដំបងដែកផងដែរ ក៏បានកាប់និងវាយមកលើរូបខ្លួន និងប្អូនប្រុស រួមទាំងបក្ខពួកអ្នករត់កង់បីដែលនៅទីនោះ​។
បណ្តាលឱ្យប្អូនប្រុសខ្លួន រងរបួសចំក្បាលសន្លប់​ និងអ្នកផ្សេងរបួសច្រើននាក់ទៀត បានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។
អំពីស្ថានភាពរបួស គឺជនរងគ្រោះ :១.ឈ្មោះ​ អៀង គឹមលី រងរបួសកដៃទាំងសងខាងធ្ងន់។
២.ឈ្មោះ​ ផាន សុខហេង ត្រូវ០១ដំបង បណ្តាលឱ្យរងរបួសជាំកដៃខាងស្តាំ ។
៣​ឈ្មោះ​ ផាន សុខជា ភេទប្រុស អាយុ២៣ឆ្នាំ រងបួសក្បាលធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ពុំទាន់ដឹងខ្លួន។​
៤-ឈ្មោះ​ គឹម រតនា រងរបួសបែកក្បាលចំនួន០៥ថ្នេរនិងរបួសខ្នង ចំនួន០២ថ្នេរ។​ ៥-ឈ្មោះ​ មួន ដារ៉ា (គុយ) ត្រូវ០១កាំបិតចំក្បាលរបួសធ្ងន់៕

Leave a Reply

Your email address will not be published. Required fields are marked *