ពលរដ្ឋរាប់រយនាក់នាំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យពន្លឿនរឿងក្តីជាមួយក្រុមហ៊ុនពិភពដីមាស!

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមពលរដ្ឋជាច្រើននាក់ ដែលរងគ្រោះខាតបង់ដោយសារបណ្ដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ។ បាននាំគ្នាផ្ទុះការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងបំណងទាមទារឲ្យឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ចេញមុខទទួលខុសត្រូវ ដោយសងប្រាក់មកឲ្យពួកគាត់វិញនិងសូមឲ្យតុលាការពន្លឿននីតិវិធីក្នុងការផ្តល់យុត្តិធម៌ដល់ពួកខ្លួនដែលជាជនរងគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *