(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣.០១.២០២៤ បានចេញប្រកាសស្ដីពីការ អនុវត្តវិន័យមន្ត្រីនគរបាលជាតិ។
ក្នុងនោះ ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខដំណែងលោកវរសេនីយ៍ទោ សោម សុថារ័ត្ន អត្តលេខ៧៩៤២៥ ពីអធិការរងនគរបាលខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន០១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រីវិញ ។
ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕, ,