អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបដិសេធថាជម្លោះក្នុងគ្រួសារមិនទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃឡើយ។ ថែមទាំងនិយាយលើកទឹកចិត្តថា យោធាត្រូវត្រៀមខ្លួនដើម្បីបំពេញបេសកកម្មរបស់ពួកគេមុនពេលកិច្ចចរចាណាមួយអាចប្រព្រឹត្តទៅបាន។
ប្រភពពីសារព័ត៌មានBangkok Post។
ថ្លែងក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ខេត្ត Ubon Ratchathani ដើម្បីគាំទ្រជនស៊ីវិលដែលភៀសខ្លួនដោយការប៉ះទង្គិចនោះ លោក ថាក់ស៊ីន បានទទូចថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងកម្ពុជានាពេលថ្មីៗនេះ មិនមែនបណ្តាលមកពីជម្លោះផ្ទាល់ខ្លួនរវាងគ្រួសារនយោបាយដូចការរំពឹងទុកជាទូទៅនោះទេ។
លោកបាននិយាយសំដៅទៅលើការប្រេះឆារវាងគ្រួសារលោកនិងអតីតនាយក រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលផ្ទុះឡើង បន្ទាប់ពីលេចធ្លាយឃ្លីបសំឡេងដែលលោកនាយករដ្ឋមន្ត្រីPaetongtarn Shinawatra ត្រូវបានឮអង្វរលោក ហ៊ុន សែនដោយនិយាយថាលោកស្រីនឹងធ្វើអ្វីក៏ដោយដើម្បីជាថ្នូរនឹងការបញ្ចប់ជម្លោះ៕