Breaking៖ នៅព្រឹកទី២៨នេះ ថៃប្រើប្រាស់យន្តហោះចម្បាំងថៃ បាញ់រុក្កែត F-16 លើប្រាសាទតាក្របី!

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន
នៅម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា​ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា នៅវេលាម៉ោង៨៖១៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
យន្តហោះចម្បាំងថៃ បាញ់រុក្កែត F-16 នៅលើប្រាសាទតាក្របី និងបង្កើនចំនួនកងទ័ព ព្រមទាំងសព្វាវុធធុនធ្ងន់កាន់ច្រើនឡើង លើដែនអធិបតេយ្យភាពរបស់កម្ពុជា.!។

អ្នកនាំពាក្យបន្តថា នៅដល់ពេលនេះកងទ័ពសៀម បានបង្កើនចំនួនកងទ័ព និងដាក់ពង្រាយសព្វាវុធធុនធ្ងន់កាន់តែច្រើនឡើង ដើម្បីវាយសង្ក្រប់យកទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានលើកឡើងថា សកម្មភាពដោយគ្មានទំនួលខុសត្រូវ និងខុសច្បាប់របស់កងទ័ពឈ្លានពានសៀម បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព ស្ថិរភាពក្នុងតំបន់នោះទេ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

អ្នកនាំពាក្យបញ្ជាក់ថា ចំពោះស្ថា​នភាពនៅសមរភូមិយោធភូមិភាគទី៤ ភាគីថៃ បានបើកការវាយប្រហារ មកលើកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រួមមាន៖
នៅវេលា៣៖១០នាទីព្រឹក ថៃបាញ់កាំភ្លើងធំចូលទីតាំងប្រាសាទតាមាន់ធំ និងតាក្របី។
នៅវេលា៥៖៣០នាទី កម្លាំងថ្មើរជើងចូលប្រាសាទតាក្របី ដោយរួមមានទាំងកាំភ្លើងត្បាល់ និងកាំភ្លើងធំគាំទ្រ។
​នៅម៉ោង៥៖ ៥០នាទីកម្លាំងថ្មើរជើងដកថយទៅវិញ ហើយកម្លាំងកាំភ្លើងធំនៅតែបន្តបាញ់ផ្លោង។
នៅវេលា៨៖១៥នាទី យន្តហោះចម្បាំងថៃ បាញ់រុក្កែត F-16 នៅលើតំបន់ប្រាសាទតាក្របី។
នៅវេលា១០៖ ២៥នាទី ភាគីថៃ បានប្រើកម្លាំងថ្មើរជើងវាយនៅថ្មដូន គាំទ្រដោយកាំភ្លើងធំ ហើយមកដល់ម៉ោងនេះ ភាគីថៃ នៅតែបន្តវាយយ៉ាងសន្ធរសន្ធៅ និងកម្រោលនៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *