Update៖ អ៊ីស្រាអែល បដិសេធការសម្រេចចិត្តរបស់អង់គ្លេសក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន!

អ៊ីស្រាអែល បានច្រានចោលការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃអង្គារ(ទី២៩ខែកក្កដា) ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយនៅក្នុងខែកញ្ញា លុះត្រាតែទីក្រុង Tel Aviv ចាត់វិធានការចាំបាច់ដើម្បីបញ្ចប់ស្ថានការណ៍អាក្រក់នៅក្នុងតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានAnadolu Agency។

ក្រសួងការបរទេសអ៊ីស្រាអែល បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការផ្លាស់ប្តូរជំហររបស់រដ្ឋាភិបាលអង់គ្លេសនៅពេលនេះ បន្ទាប់ពីការផ្លាស់ប្តូររបស់បារាំង និងសម្ពាធនយោបាយផ្ទៃក្នុង បង្កើតជាឳកាសដល់ក្រុមហាម៉ាស និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់នៅហ្គាហ្សា និងក្របខ័ណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំង។

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្លាស់ប្តូរការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ប្រសិនបើអ៊ីស្រាអែលបរាជ័យក្នុងការចាត់វិធានការដើម្បីបញ្ចប់ស្ថានការណ៍អាក្រក់នៅតំបន់ហ្គាហ្សា យល់ព្រមបទឈប់បាញ់ និងប្តេជ្ញាឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាពយូរអង្វែង និងធ្វើឱ្យការរំពឹងទុកនៃដំណោះស្រាយរដ្ឋពីរឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *