(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៦ ខែ មករា ឆ្នាំ ២០២៤ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បានចុះល្បាតចល័ត ត្រួតពិនិត្យទីតាំងដែលមានសិស្សគេចសាលា ចំនួន ៣ទីតាំង នៅក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជាលទ្ធផល កម្លាំងនគរបាល បានឃាត់ខ្លួនក្មេងទំនើង ដែលស្លៀកពាក់ឯកសណ្ឋានជាសិស្ស ហើយបានគេចសាលាមិនព្រមចូលរៀន ចំនួន២៣នាក់ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមាន ការធានាពីអាណាព្យាបាល ។
ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការ ពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្ស ជាច្រើនរូបផងដែរ៕