សេតវិមាន ប្រកាសថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើនការយកពន្ធលើទំនិញកាណាដា រហូតដល់៣៥ភាគរយ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ ២០២៥។
អត្រាពន្ធថ្មីនេះ ត្រូវចូលជាធរមាននៅថ្ងៃទី១ ខែសីហា។ សេតវិមានបានគូសបញ្ជាក់ថាឆ្លើយតបទៅនឹងការបន្តភាពអសកម្ម និងចំណាត់ការសងសឹករបស់កាណាដា លោកប្រធានាធិបតី ត្រាំ យល់ឃើញថា វាចាំបាច់ក្នុងការបង្កើនពន្ធលើកាណាដា ពីកម្រិត២៥ភាគរយ ទៅ៣៥ភាគរយវិញ។