នៅព្រឹកទី០២ខែសីហា ឆ្នាំ២០២៥ ប្រជាជនថៃ ប្រមាណជា១០.០០០នាក់ បានប្រមូលផ្ត៉ំគ្នា នៅវិមានឈ្នះៗ ក្នុងទីក្រុងបាងកក។ដោយបង្ហាញការគាំទ្រដល់ទាហានព្រំដែន និងទាមទារ ឱ្យPaetongtarn លាលែងចេញពីតំណែង។
ប្រភពពីសារព័ត៌មានkhaosod ។
ក្នុងពេលតវ៉ានោះ ប្រជាជនថៃ បានសម្តែងការព្រួយបារម្ភ អំពីស្ថានភាពតាមព្រំដែនថៃ-កម្ពុជា និងបង្ហាញការគាំទ្រចំពោះយោធា ខណៈ ប៉ូលីសថៃ ដាក់ពង្រាយមន្រ្តី ២,០០០នាក់ ដើម្បីការពារតំបន់នោះ។
ក្រុមបាតុករ ទាមទារ៣ចំណុច
1 សុំឱ្យនាយករដ្ឋមន្រ្តី Paetongtarn Shinawatra ត្រូវតែលាលែងពីតំណែង ដោយមិនរង់ចាំការសម្រេចពីតុលាការធម្មនុញ្ញ។
2 គណបក្សសម្ព័ន្ធភាពរដ្ឋាភិបាលត្រូវតែដកខ្លួន ចេញពីរដ្ឋាភិបាលជាបន្ទាន់!។
3 បង្ហាញគោលជំហរដ៏រឹងមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ៕