ប៉ូលីសប៉ាតាយ៉ា បានបង្ហើបថា មន្ត្រីខ្លួនបានឃាត់ខ្លួនបុរសជនជាតិសិង្ហបុរី អាយុ ៤៤ឆ្នាំម្នាក់ ខណៈពេលគាត់កំពុងបង្ហោះដ្រូនឆ្លងកាត់ផ្លូវ Walking Street នៅម៉ោង ១២:១៩នាទីព្រឹកថ្ងៃទី៧ ខែសីហា។
ប្រភពពីkhaosod។
ថៃ ចាត់ទុកថា នេះបានរំលោភបំពានបទបញ្ជារដ្ឋាភិបាលថៃ ដែលហាមឃាត់ការបង្ហោះដ្រូន ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ដោយហេតុផលសន្តិសុខ។
បុរសជនជាតិសិង្ហបុរី បានសារភាពថា ខ្លួនមិនមានលិខិតអនុញ្ញាតហោះដ្រូននៅប្រទេសថៃទេ ហើយគ្រាន់តែចង់ថតរូបភាព ពីលើអាកាស Walking Street តែប៉ុណ្ណោះ ព្រោះគាត់ចូលចិត្តថតរូប គាត់ត្រូវបានអាជ្ញាធរ ផាកពិន័យ។
ការពិន័យអតិបរមា ចំពោះការរំលោភបំពានបែបនេះគឺចន្លោះពី៤០,០០០ បាត ប្រហែល1,235ដុល្លារ៕