Breaking៖ ភ្លើងឆេះព្រៃនៅប្រទេសបារាំង បណ្តាលឲ្យផ្ទៃដី១៦០០០ហិកតា រងផលប៉ះពាល់!

កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា អាជ្ញាធរបារាំង បាននិយាយថាភ្លើងឆេះព្រៃដ៏សម្បើមមួយបានដុតបំផ្លាញព្រៃឈើ និងផ្ទៃដី ១៦ ០០០ហិកតា រងផលប៉ះពាល់។
ប្រភពពីសារព័ត៌មាន Reuters។

អាជ្ញាធរបារាំង បានឱ្យដឹងថាក្រុមអ្នកពន្លត់អគ្គិសភ័យ នៅតែបន្តស្ថិតនៅក្នុងតំបន់មានភ្លើងឆេះព្រៃប៉ុន្មានថ្ងៃទៀត ដើម្បីទប់ស្កាត់កុំឱ្យភ្លើងឆេះព្រៃនេះឆេះរាលដាល សាជាថ្មី។ ចំណែក ប្រជាជនដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ មិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញនោះទេ ដោយសារតែផ្លូវសំខាន់ៗជាច្រើននៅតែបន្តបិទ៕

Leave a Reply

Your email address will not be published. Required fields are marked *