កាលពីថ្ងៃសុក្រ ទី៨ ខែសីហា គណៈរដ្ឋមន្រ្តីអ៊ីស្រាអែល បានអនុម័តផែនការរបស់នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ដើម្បីឱ្យយោធាអ៊ីស្រាអែល ចូលគ្រប់គ្រងទីក្រុង Gaza City។
ប្រភពពីសារព័ត៌មាន AFP។
ក្រោមផែនការដើម្បីកម្ចាត់ក្រុមហាម៉ាស នៅតំបន់ Gaza Strip កងទ័ពអ៊ីស្រាអែល នឹងត្រៀមលក្ខណៈដើម្បីចូលគ្រប់គ្រងទីក្រុង Gaza City ហើយនឹងចែកចាយជំនួយមនុស្សធម៌ ដល់ ប្រជាជនស៉ីវិលដែលស្ថិតនៅក្រៅតំបន់ប្រយុទ្ធគ្នា។ Gaza City ដែលស្ថិតនៅភាគខាងជើងតំបន់ Gaza Strip គឺជាទីក្រុងធំជាងគេរបស់ដែនដីប៉ាឡេស្ទីនមួយនេះ៕