សម្តេចធិបតី ផែនការរបស់គណបក្សប្រជាជន គឺដើម្បីបម្រើពលរដ្ឋនិងជំរុញសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង!

(កោះកុង)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយ និងផែនការសកម្មភាពទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ។
គឺធ្វើឡើងដើម្បីបម្រើប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសថ្លែងអំណរអគុណ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់នៅខេត្តកោះកុង ដែលបានបន្តបោះឆ្នោតជូន ដល់គណបក្សប្រជាជនកម្ពុជាឲ្យបន្តកាន់ដឹកនាំប្រទេសជាតិ ដោយសម្តេចធិបតី លើកឡើងថា តាមរយៈការបោះឆ្នោតអាណត្តិទី៧ នាពេលកន្លងទៅគឺបងប្អូន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ជាង៨៥ ភាគរយ៕

Leave a Reply

Your email address will not be published. Required fields are marked *