ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ការបដិសេធរបស់រុស្ស៊ីក្នុងការយល់ព្រមលើបទឈប់បាញ់កំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គម X ថា យើងមើលឃើញថា រុស្ស៊ីបានបដិសេធការអំពាវនាវជាច្រើនសម្រាប់បទឈប់បាញ់ ហើយមិនទាន់បានកំណត់ថានៅពេលណាដែលខ្លួននឹងបញ្ឈប់ការសម្លាប់មនុស្សនោះទេ។ បញ្ហានេះធ្វើឱ្យស្ថានភាពស្មុគស្មាញ។
នៅថ្ងៃចន្ទ មេដឹកនាំអ៊ុយក្រែន នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនជាទីដែលប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងជំរុញលោក Zelensky យល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពមួយ។
លោក Trump បាននិយាយថា លោកចង់បើកផ្លូវឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ បន្ទាប់ពីជំនួបរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋអាឡាស្កាកាលពីថ្ងៃសុក្រ១៥សីហា៕