នៅថ្ងៃអង្គារ ទី១៩ ខែសីហា) មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើង ត្រូវការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យបានឆាប់រហ័សហើយបានហៅសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងថាជា ការបង្ហាញឆន្ទៈបង្កសង្គ្រាម។
ប្រភពពីសារព័ត៌មានKCNA។
គួររំលឹកថា៖ កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ សមយុទ្ធខែលការពារសេរីភាព Ulchi ក្នុងសប្តាហ៍នេះ រួមទាំងហ្វឹកហ្វឺននូវការឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង តែងរិះគន់សមយុទ្ធបែបនេះថាជាការហាត់សមសម្រាប់ការលុកលុយ ហើយពេលខ្លះឆ្លើយតបវិញដោយការសាកល្បងអាវុធ ប៉ុន្តែទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោននិយាយថា សមយុទ្ធទាំងនេះគឺជាការការពារសុទ្ធសាធ។
យោងតាមការបកប្រែជាភាសាអង់គ្លេសរបស់ប្រព័ន្ធផ្សព្វផ្សាយ KCNA បានបង្ហាញថា លោក គីម បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់នាវាពិឃាតកងទ័ពជើងទឹកកាលពីថ្ងៃចន្ទថា៖ សមយុទ្ធនេះគឺជា “ការបង្ហាញយ៉ាងច្បាស់អំពី … ចេតនារបស់ពួកគេក្នុងការរក្សាអរិភាព និងសកម្មភាពប្រឈមមុខយ៉ាងខ្លាំងក្លាបំផុត” ចំពោះកូរ៉េខាងជើង៕