Breaking៖ លោក គីម ជុងអ៊ុន កោតសរសើរកងទ័ពកូរ៉េខាងជើងដែលកំពុងជួយរុស្ស៊ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន!

នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កោតសរសើរកងទ័ពកូរ៉េខាងជើងដែលបញ្ជូនឱ្យទៅជួយរុស្ស៊ីនៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន AFP។

លោក គីម ជុងអ៊ុន បានផ្ញើសារលើកទឹកចិត្តទៅកាន់ក្រុមមន្ត្រី និងកងទ័ពកូរ៉េខាងជើង ដែលកំពុងបំពេញបេសកកម្មនៅក្នុងតំបន់ Kursk របស់រុស្ស៊ីជាទីដែលទីក្រុងព្យុងយ៉ាងត្រូវបានរាយការណ៍ថាបានបញ្ជូនកងទ័ពជាង ១០ ០០០នាក់ ទៅជួយជាកម្លាំងដល់ កងទ័ពរុស្ស៊ីវាយបណ្ដេញកងទ័ពអ៊ុយក្រែន។
លោក គីម បានបញ្ជាក់ដូច្នេះថាកងទ័ពរបស់យើងគឺជាកងទ័ពវីរបុរស។ កងទ័ពរបស់យើងបច្ចុប្បន្ន កំពុងធ្វើកិច្ចការដែលចាំបាច់ត្រូវតែធ្វើ ហើយត្រូវសម្រេចឱ្យបាន៕

Leave a Reply

Your email address will not be published. Required fields are marked *