នៅថ្ងៃព្រហស្បតិ៍ (២១ សីហា) អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីជំហានដំបូងនៃប្រតិបត្តិការ ដើម្បីកាន់កាប់ទីក្រុងហ្កាហ្សា។ លោក Guterres បាននិយាយនៅក្នុងប្រទេសជប៉ុនថា វាមានសារៈសំខាន់ណាស់ក្នុងការឈានដល់ការឈប់បាញ់ភ្លាមៗនៅហ្គាហ្សា ដែលចាំបាច់ ដើម្បីជៀសវាងការស្លាប់ និងការបំផ្លិចបំផ្លាញដែលប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងហ្គាហ្សានឹងបង្កឡើងដោយជៀសមិនរួច។
លោក Guterres បាននិយាយនៅក្នុងប្រទេសជប៉ុនដែលគាត់កំពុងចូលរួមសន្និសីទអន្តរជាតិតូក្យូស្តីពីការអភិវឌ្ឍន៍អាហ្វ្រិក។ អ៊ីស្រាអែលដែលបានហៅទាហានបម្រុងរាប់ម៉ឺននាក់កំពុងបន្តផែនការរបស់
ខ្លួន ដើម្បីដណ្តើមយកមជ្ឈមណ្ឌលទីក្រុងធំ បំផុតរបស់ហ្គាហ្សាបើទោះបីជាមានការរិះគន់អន្តរជាតិអំពីប្រតិបត្តិការមួយដែលទំនងជាបង្ខំឲ្យមានការផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀត។បច្ចុប្បន្នអ៊ីស្រាអែលកាន់កាប់ប្រហែល75ភាគរយនៃតំបន់ហ្គាហ្សាស្ទ្រីប៕