កាលពីថ្ងៃសុក្រទី៥ខែកញ្ញា អាជ្ញាធរប៉ាគីស្ថាន បានបង្ហាញថាប្រជាពលរដ្ឋជាង 100,000 នាក់ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់នៅខេត្ត Sindh ភាគខាងត្បូងរបស់ប្រទេសដោយសារជំនន់ទឹកភ្លៀង។
ទេសរដ្ឋមន្ត្រី Sharjeel Inam Memon បានឲ្យដឹងថា មានប្រជាជនចំនួន 109,320 នាក់ ត្រូវបានផ្លាស់ទីទៅកាន់ទីតាំងមានសុវត្ថិភាពជិតទន្លេ។ គាត់បានបន្ថែមថា មនុស្សភាគច្រើនត្រូវបានជម្លៀសចេញពីតំបន់ Katcha ជាវិធានការបង្ការ ដើម្បីបន្ថយហានិភ័យ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត(PDMA) បានប្រកាសអាសន្នទឹកជំនន់នៅតាមតំបន់ជិតទន្លេ Sutlej និង Chenab ដែលកំពុងឡើងកម្រិតទឹក។ ក៏ដូចជាទន្លេ Indus នៅ Guddu ដែលអាចឈានដល់កម្រិតទឹកជំនន់ខ្ពស់បំផុត ចាប់ពីថ្ងៃទី 7 ដល់ 8 ខែកញ្ញា។
រដ្ឋាភិបាលបានបង្កើតជំរុំសង្គ្រោះ និងប្រព័ន្ធជួយសង្គ្រោះសុខភាព ដើម្បីទទួលជនភៀសខ្លួន និងធានាបាននូវការជម្លៀសទាន់ពេលវេលា៕