Breaking៖ កងទ័ពលីបង់ ដាក់ពង្រាយកម្លាំងជាង១៧០ទីតាំងនៅតំបន់ភាគខាងត្បូង!

កាលពីថ្ងៃចន្ទទី៨ខែកញ្ញា កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅលីបង់ (UNIFIL) បាននិយាយថា កងទ័ពលីបង់បានពង្រីកវត្តមានរបស់ខ្លួននៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដោយបានដាក់ពង្រាយឡើងវិញទៅកាន់ទីតាំងជាង120 ។

ប្រភពពីសារព័ត៌មានAnadolu Agency។

UNIFIL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នករក្សាសន្តិភាពធ្វើការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធលីបង់ (LAF) ដើម្បីស្តារស្ថិរភាពនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍បានបន្ថែមថាជាមួយនឹងការគាំទ្ររបស់ UNIFIL កងកម្លាំងប្រដាប់អាវុធលីបង់បានដាក់ពង្រាយទៅកាន់ទីតាំងជាង120កន្លែងនៅភាគខាងត្បូងប្រទេសលីបង់ ដោយពង្រឹងសិទ្ធិអំណាចរបស់រដ្ឋស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ 1701៕

Leave a Reply

Your email address will not be published. Required fields are marked *