Breaking៖ លោកត្រាំ ថ្កោលទោសការសម្លាប់លោកCharlie Kirk ថាជាពេលវេលាដ៏ខ្មៅងងឹតសម្រាប់អាមេរិក!

ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្កោលទោសយ៉ាងខ្លាំងចំពោះការស្លាប់ដោយការបាញ់សម្លាប់សកម្មជន និងអ្នកអត្ថាធិប្បាយអភិរក្សនិយម លោក Charlie Kirk កាលពីថ្ងៃពុធទី១០ខែកញ្ញា នៅសាកលវិទ្យាល័យ Utah Valley រដ្ឋ Utah។
ប្រភពពីសារព័ត៌មាន Anadolu Agency។

លោក Trump បានសរសេរនៅលើវេទិកា Truth Social ថា នេះគឺជាពេលវេលាដ៏ខ្មៅងងឹតសម្រាប់អាមេរិក។ ខ្ញុំពោរពេញដោយទុក្ខព្រួយ និងកំហឹងចំពោះអំពើឃោរឃៅដែលបានកើតឡើង។
ត្រាំបានបន្តថា រដ្ឋបាលរបស់គាត់នឹងស៊ើបអង្កេតយ៉ាងពេញលេញ ដើម្បីស្វែងរកទាំងអ្នកប្រព្រឹត្តអំពើ និងអង្គការណាដែលពាក់ព័ន្ធ ឬផ្តល់មូលនិធិឲ្យអំពើហឹង្សានយោបាយ eff ។ គាត់បានដាក់ឈ្មោះ Kirk ថា ជា «ទុក្ករបុគ្គលសម្រាប់សេចក្តីពិត និងសេរីភាព» ដែលបានបំផុសគំនិតមនុស្សរាប់លាននាក់។

ក្នុងសារដ៏អន្ទាក់អារម្មណ៍ទៅកាន់ប្រពន្ធរបស់ Kirk អ្នកស្រី Erika និងកូនពីរនាក់ លោក Trump បានអធិស្ឋានសុំឲ្យព្រះជាម្ចាស់ថែរក្សាគ្រួសារនៅក្នុងពេលវេលាឈឺចាប់នេះ។

Charlie Kirk អាយុ 31 ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅពេលគាត់កំពុងថ្លែងសុន្ទរកថាចំពោះនិស្សិតរាប់រយនាក់។ វីដេអូដែលចេញផ្សាយលើបណ្តាញសង្គមបានបង្ហាញថា គាត់បានដួលបាក់ចុះបន្ទាប់ពីសំឡេងគ្រាប់កាំភ្លើង ហើយនិស្សិតបានភៀសខ្លួនដោយភ័យស្លន់ស្លោ។

ឃាតកបានព្យាយាមបំបិទមាត់គាត់ដោយគ្រាប់កាំភ្លើង ប៉ុន្តែគាត់មិនបានសម្រេចទេ ពីព្រោះសំលេង សារ និងកេរដំណែលរបស់គាត់នឹងនៅរស់រានមានជីវិតរហូតដល់រាប់មិនអស់» លោក Trump ចប់សាររបស់គាត់។
បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីអ្នកបាញ់ទេ ខណៈករណីនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត៕

Leave a Reply

Your email address will not be published. Required fields are marked *