Breaking៖ ប៉ូឡូញ ទាមទារឱ្យUNចាត់វិធានការប្រឆាំងនឹងរុស្ស៊ី!

កាលពីថ្ងៃសុក្រទី១២ខែកញ្ញា ប្រទេសប៉ូឡូញ បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីប្រើដ្រូនលុកលុយលើដែនអាកាសរបស់ខ្លួន។

ប្រភពពីសារព័ត៌មានAANews។

យើងដឹងថាវាមិនមែនជាកំហុសទេ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Marcin Bosacki បានប្រាប់ក្រុមប្រឹក្សាអំពីការលុកលុយដ្រូនរបស់រុស្ស៊ី ដោយច្រានចោលពាក្យសំដីរបស់បេសកជនរុស្ស៊ី លោកVassily Nebenzia។

លោក Bosacki បាននិយាយថាដ្រូនគឺជាឧបករណ៍នៃអំពើភេរវកម្ម ដែលបានបំផ្លាញផ្ទះសម្បែង និងសហគមន៍នៅទូទាំងប្រទេសអ៊ុយក្រែន។ កាលពី២ថ្ងៃមុន ពួកគេបានព្យាយាមកំណត់គោលដៅផ្ទះរបស់ជនជាតិប៉ូឡូញ។

ដោយអំពាវនាវឱ្យក្រុមប្រឹក្សា “ឆ្លើយតបចំពោះសកម្មភាពឧក្រិដ្ឋកម្មរបស់រុស្ស៊ី ជាមួយនឹងការថ្កោលទោសដោយឯកភាព ច្បាស់លាស់ជាបន្ទាន់ ការថ្កោលទោសដែលគួរតែជាវិធានការបង្ការដ៏សំខាន់មួយ ដើម្បីកាត់បន្ថយស្ថានការណ៍ និងរារាំងសកម្មភាពបែបនេះបន្ថែមទៀតគាត់បានទាមទារឱ្យរុស្ស៊ីទទួលខុសត្រូវទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *