កងទ័ពអ៊ីស្រាអែល បានបន្តប្រតិបត្តិការវាយលុកដ៏ខ្លាំងក្លា ទម្លាក់គ្រាប់បែកបំផ្លាញអគារលំនៅដ្ឋាន Al-Kawthar ក្នុងភាគខាងលិចទីក្រុងហ្គាហ្សានៅថ្ងៃអាទិត្យទី១៤ខែកញ្ញ។ សាក្សីនិយាយថា កងទ័ពបានចេញបញ្ជាជម្លៀសភ្លាមៗ មុនពេលអគារត្រូវបានវាយប្រហារយ៉ាងខ្លាំង។
ប្រភពពីសារព័ត៌មានAANews។
អគារខ្ពស់ៗជាច្រើននៅក្នុងទីក្រុងបានក្លាយជាគោលដៅសំខាន់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ អ្នកស្រុកត្រូវបានបញ្ជាឲ្យផ្លាស់ទីទៅភាគខាងត្បូង ទៅកាន់តំបន់ Al-Mawasi, Khan Younis ដែលអ៊ីស្រាអែលគេសម្គាល់ថា ជា “តំបន់មនុស្សធម៌ដែលមានសុវត្ថិភាព” ប៉ុន្តែក៏មិនរួចផុតពីការវាយប្រហារជាច្រើនដង។ តាមរបាយការណ៍ មនុស្សរាប់រយត្រូវបានស្លាប់ក្នុងតំបន់នោះផងដែរ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្គាហ្សា បានប្រកាសថា ចាប់តាំងពីថ្ងៃទី 11 សីហា កងទ័ពអ៊ីស្រាអែលបានបំផ្លាញអគារលំនៅដ្ឋាន និងប៉មចំនួន 1,600 ហើយបំផ្លិច តង់ជាង 13,000 បណ្តាលឲ្យប្រជាជនជាង 100,000 នាក់ ត្រូវផ្លាស់ទីលំនៅ។
ភាគច្រើននៃអ្នករស់នៅហ្គាហ្សា បច្ចុប្បន្នត្រូវបានប្រមូលផ្តុំទៅសង្កាត់ភាគខាងលិច ដែលកំពុងរងការទម្លាក់គ្រាប់បែកយ៉ាងតិតតៀម និងខ្លាំងក្លា ចាប់តាំងពីចុងសប្តាហ៍មុនមក។
តាំងពីខែតុលា ឆ្នាំ 2023 ដល់បច្ចុប្បន្ន សង្គ្រាមនេះបានសម្លាប់ជនប៉ាឡេស្ទីនជាង 64,800 នាក់ ហើយបានបំផ្លិចបំផ្លាញហ្គាហ្សាឱ្យស្ថិតក្នុងគ្រោះទុរ្ភិក្សនិងអស្ថេរភាពធ្ងន់ធ្ងរ។
អ៊ីស្រាអែលក៏កំពុងប្រឈមមុខនឹង សំណុំរឿងប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលពិនិត្យពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងតំបន់នេះ៕