Breaking៖ ឯកឧត្តម កើត រិទ្ធ អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី១០ ដំណាក់កាលវិញ្ញាសាសរសេរ!

(ភ្នំពេញ)៖ នាថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសា និងការត្រួតពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី១០ ដំណាក់កាលវិញ្ញាសាសរសេរ។

កិច្ចដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី១០ ដំណាក់កាលវិញ្ញាសាសរសេនេះ ក៏មានការអញ្ជើញចូលរួមត្រួតពិនិត្យពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, សមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងតំណាង និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុកលួយផងដែរ។

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី១០ ក្នុងដំណាក់កាលវិញ្ញាសាសរសេរនេះ មានបេក្ខជនចូលរួមសរុបចំនួន ១៦៨១ រូប ដោយប្រព្រឹត្តទៅរយៈពេញមួយថ្ងៃពេញ ដែលមានមុខវិជ្ជាចំនួន ៣ រួមមាន នីតិរដ្ឋធម្មនុញ្ញ នីតិព្រហ្មទណ្ឌ និងនីតិរដ្ឋប្បវេណី៕

Leave a Reply

Your email address will not be published. Required fields are marked *