Breaking៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦៦,០៥៥ នាក់ហើយ!

ក្រសួងសុខាភិបាលហ្គាហ្សា បានប្រកាសនៅថ្ងៃចន្ទទី២៩ខែកញ្ញា ថាចំនួនអ្នកស្លាប់សរុបក្នុងសង្គ្រាមហ្គាហ្សាបានកើនដល់ ៦៦,០៥៥នាក់ បន្ទាប់ពីស្លាប់៥០នាក់បន្ថែមទៀតនិងរបួស១៨៤នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ប្រភពពីសារព័ត៌មាន RoyaNews។

ក្រុមជួយសង្គ្រោះបានឲ្យដឹងថា ជនរងគ្រោះជាច្រើននៅតែជាប់ក្នុងគំនរបាក់បែក និងតាមដងផ្លូវ ខណៈដែលក្រុមគ្រូពេទ្យ និងការពារជនស៊ីវិលកំពុងព្យាយាមឆ្លងកាត់ការលំបាកដើម្បីជួយ។ ក្រសួងសុខាភិបាលបានបន្ថែមថា អ្នកស្លាប់ប្រាំនាក់ក្នុងចំណោមនេះត្រូវបានសម្លាប់នៅពេលកំពុងរង់ចាំជំនួយ ខណៈដែលមានអ្នករងរបួស ៤៨ នាក់ផ្សេងទៀត។

ស្ថានភាពមន្ទីរពេទ្យនៅហ្គាហ្សា ក៏កាន់តែធ្ងន់ធ្ងរ ព្រោះប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ ឈាម និងសម្ភារៈសង្គ្រោះបន្ទាន់។ អាជ្ញាធរបានព្រមានថា ប្រព័ន្ធសុខាភិបាលនៅតំបន់នេះអាចដួលរលំក្នុងពេលឆាប់ៗ។

ប្រជាជនប្រមាណ ២. លាននាក់ នៅហ្គាហ្សា ត្រូវស្ថិតក្រោមការឡោមព័ទ្ធពេញលេញចាប់តាំងពីថ្ងៃទី ២ មីនា។ អង្គភាពត្រួតពិនិត្យសុវត្ថិភាពអាហារ (IPC) បានព្យាករថា ភាគខាងជើងហ្គាហ្សាដែលរងគ្រោះដោយទុរ្ភិក្ស នឹងអាចរីករាលដាលទៅភាគខាងត្បូងនៅចុងខែកញ្ញា៕

Leave a Reply

Your email address will not be published. Required fields are marked *