វិស័យធានារ៉ាប់រងនៅប្រទេសថៃ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ ដែលកើតចេញពីសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃការរំពឹងទុករបស់អ្នកប្រើប្រាស់។ នេះបើយោងតាមលោក Somporn Suebthawilkul ប្រធានសមាគមធានារ៉ាប់រងទូទៅថៃ ដែលបានផ្តល់សម្ភាសន៍ជាមួយ Krungthep Turakij។
ប្រភពពីសារព័ត៌មានThe Nation នៅថ្ងៃទី២៩ខែកញ្ញា។
លោក Somporn បានពិពណ៌នាថា វិស័យនេះកំពុងប្រឈមមុខនឹងសេដ្ឋកិច្ចធ្លាក់ចុះ អតិផរណា និងការថប់បារម្ភអំពីជំងឺរាតត្បាត។ កត្តាទាំងនេះ បានជំរុញឱ្យមានទាមទារថ្មីៗទាំងក្នុងផ្នែកគោលនយោបាយ និងក្នុងកម្រិតហានិភ័យ។
“ផលប៉ះពាល់នៃគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ គឺជាហានិភ័យដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ឧស្សាហកម្ម។ គាត់បញ្ជាក់ថា កត្តាទាំងនេះធ្វើឱ្យការទស្សន៍ទាយហានិភ័យកាន់តែពិបាក និងជំរុញឱ្យមានការកើនឡើងនៃថ្លៃធានាទិញ បង្កើតអតុល្យភាពរវាងការចំណាយនិងតម្រូវការទីផ្សារសម្រាប់កញ្ចប់ធានារ៉ាប់រងដែលមានតម្លៃសមរម្យ៕