Breaking៖ រដ្ឋាភិបាលអាមេរិក បានបិទជាផ្លូវការខណៈវិក្កយប័ត្រចំណាយក្នុងព្រឹទ្ធសភាបរាជ័យ!

នៅថ្ងៃទី 1 ខែតុលា ឆ្នាំ2025 រដ្ឋាភិបាលអាមេរិកបានបិទជាផ្លូវការនៅម៉ោង 12:01 ព្រឹកថ្ងៃពុធ បន្ទាប់ពីវិក្កយប័ត្រចំណាយទាំងពីរដែលត្រូវបានដាក់ឱ្យព្រឹទ្ធសភាបោះឆ្នោត បានបរាជ័យ។ ការជាប់គាំងនយោបាយនៅ Capitol Hill បានបញ្ចប់ដោយការបិទដ៏ចម្លែក និងប៉ះពាល់យ៉ាងធ្ងន់ដល់សេវាសាធារណៈសំខាន់ៗ។
ប្រភពពីសារព័ត៌មានABC។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងគណបក្សសាធារណរដ្ឋបានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថាបង្កជម្លោះដោយទាមទារចំណាយលើការថែទាំសុខភាព។ ខណៈដែលគណបក្សប្រជាធិបតេយ្យវិញបានស្តីបន្ទោសថាគណបក្សសាធារណរដ្ឋត្រូវចូលចរចាដើម្បីរកដំណោះស្រាយរួម។

រដ្ឋបាល Trump បានបញ្ជាក់ថា ការបិទនេះនឹងបណ្តាលឱ្យមានការបញ្ឈប់បុគ្គលិកសហព័ន្ធមួយចំនួន និងការបញ្ចប់សេវាសាធារណៈដែលប្រជាជនទូទាំងប្រទេសពឹងផ្អែក។

សមាជិកព្រឹទ្ធសភា លោក John Thune បាននិយាយថា គណបក្សសាធារណរដ្ឋកំពុងស្វែងរកគាំទ្រពីប្រជាធិបតេយ្យបន្ថែមសម្រាប់វិក្កយប័ត្រដើម្បីបើកផ្លូវទៅកាន់ដំណោះស្រាយ។ ខណៈដែលប្រធានព្រឹទ្ធសភា លោក Chuck Schumer បានប្រកាសថា សាធារណរដ្ឋត្រូវទទួលខុសត្រូវចំពោះការបិទនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *