Breaking៖ វេណេហ្ស៊ុយអេឡា ចោទប្រកាន់អាមេរិកពីបទបង្កហេតុផ្នែកយោធា!

រដ្ឋមន្ត្រីការពារជាតិវេណេហ្ស៊ុយអេឡា លោក Vladimir Padrino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២ខែតុលា ថា យន្តហោះចម្បាំងចំនួន ៥ គ្រឿងត្រូវបានរកឃើញនៅជិតឆ្នេរសមុទ្ររបស់ប្រទេសខ្លួន ដែលលោកបានពិពណ៌នាថាជាការគំរាមកំហែងនិងការបង្កហេតុដោយសហរដ្ឋអាមេរិក។ ប្រភពពីសារព័ត៌មានReuters។

លោក Padrino បាននិយាយពីមូលដ្ឋានទ័ពអាកាសនៅក្នុងការផ្សាយតាមទូរទស្សន៍រដ្ឋថាពួកវាជាយន្តហោះចម្បាំង។ ចក្រពត្តិនិយមបានហ៊ានចូលទៅជិតឆ្នេរសមុទ្រ Venezuelan” ដោយបន្ថែមថាវត្តមានរបស់យន្តហោះត្រូវបានរាយការណ៍ដោយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទៅកាន់ប៉មបញ្ជាមួយ។

លោកបាននិយាយថា “វត្តមានរបស់យន្តហោះទាំងនេះដែលហោះហើរនៅជិតសមុទ្រការ៉ាប៊ីនរបស់យើងគឺឈ្លើយ ជាការញុះញង់និងការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *