ផ្លូវថ្មី១ខ្សែ ឆ្ពោះទៅកាន់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នឹងជួយលើកម្ពស់ជីវភាពពលរដ្ឋ!

(សៀមរាប)៖ យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេច បានផ្តល់ជំនួយឧបត្ថម្ភកសាងផ្លូវថ្មីមួយខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង៩គីឡូម៉ែត្រមួយខ្សែ និងផ្លូវបេតុងប្រវែងជាង១គីឡូម៉ែត្រ ទៅកាន់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិ(កំពង់ភ្លុក)នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។
-ផ្លូវ១ខ្សែនេះ នឹងជួយបង្កើនចំណូល លើកកម្ពស់ជីវភាពពលរដ្ឋចំនួន៤.៣១៣គ្រួសារ នៅឃុំកំពង់ភ្លុក ឃុំមានជ័យ និងឃុំរលួស នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប ផ្នែកទេសចរណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *