Breaking៖ ចំនួនអ្នកស្លាប់ដោយសារបាក់អគារសិក្សានៅប្រទេសឥណ្ឌូណេស៊ី បានកើនដល់៤៥នាក់!

ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារសិក្សានៅក្នុងខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ី បានកើនដល់45នាក់កាលពីថ្ងៃអាទិត្យទី៥ខែតុលា ខណៈដែលក្រុមជួយសង្គ្រោះបានយកសាកសពបន្ថែមទៀតពីគំនរបាក់បែក។ ប្រភពពីសារព័ត៌មានAANews។

យោងតាមទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិ (Basarnas) ក្រុមអ្នកជួយសង្គ្រោះបានទាញយកជនរងគ្រោះចំនួន 19 នាក់ទៀតពីគំនរបាក់បែកកាលពីថ្ងៃអាទិត្យ ដោយបានបង្កើនចំនួនអ្នកស្លាប់ដល់ 45 នាក់ ពោលគឺកើនឡើងពីចំនួនអ្នកស្លាប់ចំនួន 37 នាក់កាលពីព្រឹកមិញ។

នាយកប្រតិបត្តិការរបស់ Basarnas លោក Yudhi Bramantyo បានប្រាប់អ្នកយកព័ត៌មានថា ចំនួនជនរងគ្រោះសរុបដែលក្រុមអ្នកជួយសង្គ្រោះបានជម្លៀសចេញមាន១៤៩នាក់ ដោយមាន៤៥នាក់ត្រូវបានរាយការណ៍ថាបានស្លាប់និង១០៤នាក់នៅរស់រានមានជីវិត។

នេះបានបន្ថយចំនួនអ្នកបាត់ខ្លួនមកត្រឹម 18 នាក់ ទោះបីជាតួលេខនេះនៅតែមិនប្រាកដប្រជាក៏ដោយ ដោយផ្អែកលើបញ្ជីវត្តមានរបស់សិស្សដែលផ្តល់ដោយសាលាបណ្ដុះបណ្ដាលឥស្លាម។
ជាង 60% នៃកំទេចកំទីត្រូវបានសម្អាត ប៉ុន្តែក្រុមជួយសង្រ្គោះបានប្រឈមមុខនឹងឧបសគ្គ រួមទាំងដុំបេតុងដែលភ្ជាប់ទៅនឹងអគារជិតខាង៕

Leave a Reply

Your email address will not be published. Required fields are marked *