Breaking៖ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ ចាប់ផ្តើមត្រឡប់ទៅផ្ទះវិញ ខណៈអ៊ីស្រាអែលចាប់ផ្តើមដកទ័ពចេញពីហ្គាហ្សា!

នៅថ្ងៃទី10 ខែតុលា ឆ្នាំ 2025 បន្ទាប់ពីការប្រយុទ្ធរយៈពេលជាច្រើនខែ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលបានភៀសខ្លួនចេញពីទីក្រុង Gaza កំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ការត្រឡប់នេះកើតឡើងក្រោមស្ថានភាពបទឈប់បាញ់ថ្មី ដែលចាប់ផ្តើមមានប្រសិទ្ធិភាពបន្ទាប់ពីការជំរុញយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។
ប្រភពពីសារព័ត៌មានAl Jazeera។

កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមដកទ័ពចេញពីតំបន់សំខាន់ៗនៃហ្គាហ្សា ខណៈដែលប្រជាជនភៀសខ្លួនបានចាប់ផ្តើមដើរតាមផ្លូវឆ្នេរមាត់សមុទ្រ ឆ្ពោះទៅកាន់ភាគខាងជើង និងទីក្រុង Gaza ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌សំខាន់បំផុតរបស់តំបន់។

នៅតាមដងផ្លូវក្បែរ Wadi Gaza ក្បួនដង្ហែដ៏ធំនៃក្រុមគ្រួសារប៉ាឡេស្ទីនកំពុងតែធ្វើដំណើរតាមផ្លូវពោរពេញដោយធូលី ដោយកាន់វត្ថុបន្តិចបន្តួចតែប៉ុណ្ណោះ។ ក្មេងតូចៗដើរជាមួយឪពុកម្តាយ ខណៈអ្នកចាស់ៗត្រូវអោយជួយដើរលើផ្លូវដែលពោរពេញដោយស្នាមសង្រ្គាម។

នៅជំរុំ Nuseirat កណ្តាលខ្សាច់ហ្គាហ្សា ប្រជាជនជាច្រើននៅតែរង់ចាំអនុញ្ញាតឲ្យឆ្លងកាត់ច្រក Netzarim, ដែលនៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់ទាហានអ៊ីស្រាអែល។ កងទ័ពត្រូវបានរាយការណ៍ថាកំពុងដករថក្រោះចុងក្រោយចេញពីតំបន់នោះ។

ទោះជាបទឈប់បាញ់មានប្រសិទ្ធិភាពក៏ដោយ សកម្មភាពយោធារបស់អ៊ីស្រាអែលនៅតែមាននៅខ្លះៗ។ មានការរាយការណ៍អំពីដ្រូននិងយន្តហោះចម្បាំងអ៊ីស្រាអែលហោះលើមេឃដោយមានសម្លេងផ្ទុះនៅតំបន់ជិតទីក្រុង Rafah និង Khan Younis៕

Leave a Reply

Your email address will not be published. Required fields are marked *