Breaking៖ ផ្ទុះការតវ៉ានៅប្រទេសនីហ្សេរីយ៉ា ទាមទារឲ្យដោះលែងលោក Nnamdi Kanu!

កាលពីថ្ងៃច័ន្ទទី២០ខែតុលា ប៉ូលីសនីហ្សេរីយ៉ា បានប៉ះទង្គិចគ្នាជាមួយក្រុមអ្នកតវ៉ាទាមទារឱ្យដោះលែងលោក Nnamdi Kanu ដែលជាមេដឹកនាំនៃជនជាតិដើមភាគតិច Biafra (IPOB)។

លោកKanu កំពុងស្ថិតក្នុងការកាត់ទោសលើបទចោទប្រកាន់អំពើភេរវកម្មហើយក្រុមនេះព្យាយាមបង្កើតរដ្ឋ Biafra ដាច់ដោយឡែកសម្រាប់ប្រជាជនIgbo នៅភាគអាគ្នេយ៍ប្រទេស។
ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុករក្នុងរដ្ឋធានី Abuja បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួសរួមទាំងអ្នកកាសែតផងដែរ។

ការតវ៉ានេះគឺជាផ្នែកមួយដែលមានគោលបំណងដាក់សម្ពាធលើរដ្ឋាភិបាលឱ្យអនុវត្តតាមសាលក្រមរបស់សាលាឧទ្ធរណ៍ឆ្នាំ 2022 ដែលបានដោះលែងលោក Kanu ដែលកាន់សញ្ជាតិអង់គ្លេស។  យ៉ាងណាក៏ដោយសាលក្រមនេះត្រូវបានតុលាការ កំពូល បដិសេធនៅឆ្នាំបន្ទាប់។  ករណីនេះបានបង្កឱ្យមានការជជែកដេញដោលនិងតវ៉ានៅទូទាំងប្រទេសនីហ្សេរីយ៉ា ។

យោងតាមសាក្សី ប៉ូលិសបានប្រើកម្លាំងហួសហេតុ ដើម្បីបំបែកក្រុមបាតុករ ដែលកំពុងតែទាមទារដោះលែងលោក Kanu ។  ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅតំបន់ Utako នៃទីក្រុង Abuja ប៉ុន្តែត្រូវបានបង្ខំឱ្យរត់គេចខ្លួន បន្ទាប់ពីប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។

ក្នុងអំឡុងពេលនៃការតវ៉ាអ្នកកាសែតពីរនាក់ របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP បានកំណត់អត្តសញ្ញាណថាឈ្មោះ Nick Roll ជាជនជាតិអាមេរិក។  ហើយលោក John Okunyomih អ្នកថតវីដេអូជាជនជាតិនីហ្សេរីយ៉ាត្រូវបានចាប់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *