រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារផ្លូវអាកាសយ៉ាងខ្លាំងលើប្រទេសអ៊ុយក្រែន ដោយប្រើទាំងដ្រូននិងកាំជ្រួចផ្លោង។ ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ ក្នុងនោះមានកុមារ ២ នាក់។
ប្រភពពីសារព័ត៌មានABC នៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2025។
ការវាយប្រហារនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីផែនការកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានផ្អាក។ ការផ្អាកនោះបានបន្សល់ក្តីសង្ឃឹមថា សង្រ្គាមអ៊ុយក្រែនអាចត្រូវបានបញ្ចប់ តែឥឡូវហាក់ដូចជារអាក់រអួលម្តងទៀត។
នៅក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន សាលាមត្តេយ្យមួយបានរងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ី។ មន្ត្រីក្នុងទីក្រុងបាននិយាយថា ដ្រូនមួយបានបុកអគារដែលមានកុមារចំនួនប្រមាណ ៥០ នាក់ស្ថិតនៅខាងក្នុង។ ជាសំណាងល្អ កុមារទាំងអស់បាននៅក្នុងជំរកពេលប្រកាសអាសន្ន ហើយមិនមាននរណារងរបួសទេ៕