Breaking៖ ចិននិងអាមេរិក ធ្វើការចរចាពាណិជ្ជកម្មនៅប្រទេសម៉ាឡេស៊ី មុនកិច្ចប្រជុំរបស់លោកត្រាំជាមួយលោកXi! 

មន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន និងសហរដ្ឋអាមេរិកបានជួបជុំគ្នាកាលពីថ្ងៃអាទិត្យទី២៦ខែតុលា សម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មនៅប្រទេសម៉ាឡេស៊ី ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើរទស្សនកិច្ចបីប្រទេសនៅអាស៊ី ក្នុងអំឡុងពេលនោះលោកនឹងជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង។

ប្រភពពីសារព័ត៌មានReuters។

កិច្ចពិភាក្សាជុំចុងក្រោយបំផុតរវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោកបានចាប់ផ្តើមនៅថ្ងៃសៅរ៍ នៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានបើកនៅថ្ងៃអាទិត្យនៅទីក្រុងគូឡាឡាំពួរ។

គណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហេ លីហ្វេង ហើយក្រុមសហរដ្ឋអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីក្រសួងរតនាគារ Scott Bessent។

កិច្ចប្រជុំនេះគឺជាលើកទីប្រាំរវាងភាគីទាំងពីរ។ អ្នកចរចាកំពូលៗធ្លាប់បានធ្វើកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ទីក្រុងឡុងដ៍ ទីក្រុងស្តុកហូម និងទីក្រុងម៉ាឌ្រីដ។

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគូឡាឡាំពួរថា ភាគីទាំងពីរកំពុងឈានដល់ចំណុចមួយដែលយើងមានអ្វីមួយដែលយើងអាចបង្ហាញដល់មេដឹកនាំសម្រាប់ការពិចារណា។

កិច្ចប្រជុំរវាងអ្នកចរចាពាណិជ្ជកម្មកំពូលរបស់ចិន និងសហរដ្ឋអាមេរិកនេះ បានកើតឡើងមុនកិច្ចប្រជុំរបស់លោក Trump ជាមួយលោក Xi នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក នឹងចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។

គួរជម្រាបថា លោក Trump បានមកដល់ទីក្រុងកូឡាឡាំពួរ នៅពេលដែលអាស៊ានបានចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី 47 របស់ខ្លួន ដោយក្លាយជាប្រធានាធិបតីអាមេរិកទីបីដែលបានធ្វើទស្សនកិច្ចប្រទេសអាស៊ីអាគ្នេយ៍នេះ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកគឺនៅឆ្នាំ 1966 ដោយលោក Lyndon B. Johnson៕

Leave a Reply

Your email address will not be published. Required fields are marked *