Update៖ ឃុំខ្លួនលោក ឃុត វឌ្ឍនា ស្នងការរងខេត្តកំពង់ស្ពឺ ពីបទ ទ្វេពន្ធភាព!

(កំពង់ស្ពឺ)៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩.០១.២០២៤។
បានសម្រេចឃុំខ្លួន លោកស្នងការរងខេត្តកំពង់ស្ពឺម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ(ទ្វេពន្ធភាព)ដែលបានប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
បទ ល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព។
-ជនត្រូវចោទឈ្មោះ ឃុត វឌ្ឍនា (ហៅង៉ាម រី) ភេទប្រុសអាយុ៥២ឆ្នាំ នៅភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរម្លឹកថាៈ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទទួលផែនអន្តរាគមន៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ភរិយា ដើមរបស់លោក។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវភរិយាដើមប្តឹង បន្ទាប់ពីលោកបានក្លែងឯកសាររៀបការជាមួយនារីម្នាក់ទៀត ។
ដែលជាអាជីវករ លក់បាយនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមិនទាន់បានលែងលះដាច់ស្រេច!។
នៅក្នុងឯកសារក្លែង លោក ង៉ាម រី បានប្តូរឈ្មោះពី ង៉ាម រី ទៅជា ឃុត វឌ្ឍនា និងបានបញ្ជាក់ភាពពោះម៉ាយ ដោយលោក ហែន កន ចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានឯកភាពឱ្យរៀបអាពាហ៍ពិពាហ៍ ជាមួយនារីម្នាក់ ដែលជាភរិយាក្រោយដោយលោកចៅសង្កាត់កណ្តោលដុំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។
ហើយពិធីនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះខាងស្រី ក្នុងភូមិសង្កាត់ខាងលើ៕

Leave a Reply

Your email address will not be published. Required fields are marked *