Update៖ រុស្ស៊ីថា អ៊ុយក្រែន វាយប្រហារលើផ្សារ១កន្លែង បណ្ដាលឱ្យស្លាប់២៥នាក់!

អាជ្ញាធរក្នុងតំបន់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស២៥នាក់បានស្លាប់ និង២០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីផ្សារមួយនៅជាយក្រុង Donetsk ដែលគ្រប់គ្រងដោយរុស្ស៊ី ត្រូវបានបាញ់ផ្លោង។

លោក Denis Pushilin ប្រធានអាជ្ញាធរដំឡើងដោយរុស្ស៊ី នៅទីក្រុង Donetsk បាននិយាយថា តំបន់នេះត្រូវបានវាយប្រហារដោយកាំភ្លើងធំ 155mm និង 152mm ហើយគ្រាប់ផ្លោង ត្រូវបានបាញ់ចេញពីទិសដៅនៃ Kurakhove និង Krasnohorivka ទៅខាងលិច។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយប្រហារភេរវកម្មទាំងនេះ។
ដោយរបបទីក្រុង Kyiv បានបង្ហាញយ៉ាងច្បាស់ពីកង្វះឆន្ទៈនយោបាយរបស់ខ្លួន ក្នុងការសម្រេចបាននូវសន្តិភាព និងការដោះស្រាយជម្លោះនេះដោយមធ្យោបាយការទូត” ។

-យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែននោះទេ។

គួរជម្រាបថា ក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយទីក្រុងមូស្គូ បានគ្រប់គ្រងតំបន់ភាគអាគ្នេយ៍អ៊ុយក្រែននៃ Donetsk និង Luhansk ដែលត្រូវបានគេស្គាល់ថាជា Donbas អស់រយៈពេលជិត 10 ឆ្នាំមកហើយ។

ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ពួកគេនៅឆ្នាំ 2022 ហើយការបញ្ចូលនេះត្រូវបានថ្កោលទោសថាខុសច្បាប់ដោយប្រទេសភាគច្រើននៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។

ទោះជាយ៉ាងណា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងខិតជិតដល់រយៈពេលពីរឆ្នាំហើយ ។
ទាំងកងកម្លាំងរបស់ទីក្រុងមូស្គូ និងទីក្រុង Kyiv បានបន្តប្រយុទ្ធពីទីតាំងឋិតិវន្តដ៏ធំនៅតាមខ្សែបន្ទាត់ជួរមុខប្រហែល 1,500 គីឡូម៉ែត្រ (930 ម៉ាយ) ពេញមួយរដូវរងា។

ការវាយប្រហារនាពេលថ្មីៗនេះ រុស្សី ក៏បានព្យាយាមស្វែងរកចន្លោះប្រហោងអ៊ុយក្រែនផងដែរ ។
ដោយបានប្រើកាំជ្រួចជាច្រើនប្រភេទក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីបំបែកប្រព័ន្ធការពារដែនអាកាស៕

Leave a Reply

Your email address will not be published. Required fields are marked *