(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
បានបញ្ជូនខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរ ក្រោយចាប់ខ្លួនពីបទ រំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វ កិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន(ចេញសែកស្អុយគ្មានសាច់ប្រាក់)។
ការបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី គឺធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រីអាយុ៣១ឆ្នាំ ដោយបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទ៖ រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣ ខែមេសាឆ្នាំ ២០២៣។
គួររំលឹកថាតារាសម្តែង កែវ ពិសី សមត្ថកិច្ចធ្លាប់កោះហៅឲ្យចូលបំភ្លឺជុំវិញ ករណីចេញសែកគ្មានសាច់ប្រាក់ សែកស្អុយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានដាក់ ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
បច្ចុប្បន្នៈ ជនជនសង្ស័យ កំពុងស្ថិតក្នុងដំណើការសាកសួរពីតំណាងអយ្យការនៅឡើយ៕