ប្រកាសចេញផ្សាយឡើងវិញនូវ កាសែតកម្ពុជា«Kampuchea»ជាភាសាខ្មែរនិងភាសាអង់គ្លេស!

(ភ្នំពេញ)៖ ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន រយៈពេល ២ថ្ងៃ។
«កាសែតកម្ពុជា» គិតមកដល់ពេលនេះ មានអាយុកាល៤៥ឆ្នាំ ហើយត្រូវបានខកខានចេញ ផ្សាយមួយរយៈ តែពេលនេះ “កាសែតកម្ពុជា“ នឹងប្រែខ្លួនស្របតាមបរិបទ ឌីជីថល ដោយត្រូវផ្សាយដោយការបោះពុម្ពផង និងអេឡិចត្រូនិចផង ជាភាសាខ្មែរ និងភាសាអង់គ្លេស៕

Leave a Reply

Your email address will not be published. Required fields are marked *