(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៤ខែមករា ឆ្នាំ២០២៤។
ដោយទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន មានឥទ្ធិពលខ្សោយ មកលើខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមករាឆ្នាំ២០២៤។
១-តំបន់វាលទំនាប៖⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប៖⁃សីតុណ្ហភាពអប្បបរមាពី១៨-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២១°C។
៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕