Update៖ សំណុំរឿង អឿន ម៉ូលីកា ចេញសែកស្អុយ៣៦៥.០០០ដុល្លារ តុលាការនឹងប្រកាសសាលក្រម នៅដើមខែកុម្ភៈ!

(ភ្នំពេញ)៖ បន្ទាប់ពីសាលាដំបូង រាជធានីភ្នំពេញ បើកសវនាការជម្រះក្ដី លើសំណុំរឿងជនជាប់ចោទ អឿន ម៉ូលីកា ដែលចេញសែកស្អុយ ៣៦៥.០០០ដុល្លារនោះមក..!។
ចៅក្រមជំនុំជម្រះ លោក លឹម សុគន្ធារ៉ា ដែលមានការចូលរួមពីលោក ប្លង់ សុផល ជាតំណាងអយ្យការ បានលើកពេលប្រកាសសាលក្រម នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
-នេះបើយោងតាមសវនាការ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ជនជាប់ចោទ អឿន ម៉ូលីកា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានសម្រេច ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះ ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន”ករណីចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ “សែកស្អុយ” ប្រមាណ ៣៦.៥០០០ដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *