Update៖ រុស្ស៊ីបាញ់កាំជ្រួចផ្លោង មកលើអ៊ុយក្រែន បណ្ដាលឱ្យស្លាប់១៨នាក់!

មនុស្ស១៨នាក់បានស្លាប់ និងជាង១៣០នាក់ទៀតរងរបួស បន្ទាប់ពីរុស្សីវាយប្រហារទីក្រុងធំៗ របស់អ៊ុយក្រែនដោយមីស៊ីល។

ថ្លែងនៅក្នុងសុន្ទរកថា នៅល្ងាចថ្ងៃពុធ លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីបានបាញ់បង្ហោះកាំជ្រួច ប្រហែល40 ប្រភេទផ្សេងៗគ្នា។

លោក Zelenskyy បាននិយាយថា កន្លែងជាង 200 ត្រូវបានវាយប្រហារ រួមទាំងផ្ទះចំនួន139 ខ្នង។

គួរជម្រាបថា ទីក្រុង Kharkiv ភាគឦសាន បានរងការវាយប្រហារបីដងមកហើយក្នុងរយៈពេលចុងក្រោយនេះ ជាមួយគ្នានោះក៏មានការវាយប្រហារលើរដ្ឋធានី Kyiv និងនៅកណ្តាលអ៊ុយក្រែន ខណៈដែលតំបន់ Kherson ភាគខាងត្បូងទទួលរងនូវការបាញ់ផ្លោង ឥតឈប់ឈរ៕

Leave a Reply

Your email address will not be published. Required fields are marked *